អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”
រសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ គណបក្សក្រុងស្វាយរៀង បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជុក មុន្នីប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ដោយបានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង លោក-លោកស្រី ក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុងក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីចៅសង្កាត់ទាំង៧ និងកងកម្លាំងជាស្រ្តី ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែលឯកឧត្ដមជុក មុន្នី បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះមន្រ្តីជាស្រ្តីដែលបានបំពេញការងារបានល្អប្រសើកន្លងមក ។ ជាការពិតណាស់ ទិវាសិទ្ធិនារីអន្តរជាតិ (៨ មីនា) គឺជាថ្ងៃសកលមួយដែលអបអរដល់ស្នាដៃរបស់ស្ត្រីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ថ្ងៃនេះទៀតសោធក៏ជាថ្ងៃដែលត្រូវបានគេកត់សម្គាល់ជាទូទៅថាជាថ្ងៃអំពាវនាវ ឱ្យមានសកម្មភាពសម្រាប់ការបង្កើនសមភាពយេនឌ័រ ក្នុងយុគសម័យនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឬហៅថា(បដិវត្តន៍៤.០) កំពុងរីកចម្រើន និងក្នុងបរិបទ នៃសាកលភាវូបនីយកម្ម ស្ត្រីគឺជាឆ្អឹងខ្នងនៃសសរស្តម្ភសម្រាប់ការអភិវឌ្ឍដ៏រឹងមាំ ហើយស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងផ្ដល់ឱកាសជូនស្ត្រីទាំងអស់ដើម្បី បញ្ចេញសមត្ថភាពស្មើមុខស្មើមាត់នឹងបុរស។ បន្ថែមលើនោះផងដែលឯកឧត្តមបានធ្វើការផ្ដាំផ្ញើរដល់មន្ត្រីរាជការជានារីទាំងអស់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារៈកិច្ច បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យ ខិតខំពង្រឹងចំណេះដឹង បង្កើនសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្របន្ថែម អំពីវិធានការជំឲ្យកាន់តែប្រសើថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបរវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ័មុន្នី ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះរាជការជាស្ត្រីគ្រប់ៗរូប។ ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តមបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាជូនដល់ប្រពន្ធថ្នាក់ដឹកនាំនិងមន្ត្រីរាជការជាស្ត្រីផងដែរ៕ សំណាង









































No comments:
Post a Comment